សេចក្តីផ្តើម
ចម្លើយតបរបស់អ្នកចំពោះការស្ទង់មតិនេះនឹងជួយយើងឱ្យយល់កាន់តែច្បាស់អំពីរបៀបប្រើប្រាស់កម្មវិធីសម្របសម្រួលការចូលរួមក្នុងសហគមន៍និងគ្រួសារ (Coordinated Family & Community Engagement, CFCE) របស់អ្នក និងរបៀបដែលរដ្ឋម៉ាសាឈូសិតអាចគាំ ទ្រក្រុមគ្រួសារឱ្យឆ្ពោះទៅមុខបានកាន់តែប្រសើរជាងមុន។ វាមានសារៈសំខាន់ណាស់ចំពោះយើង ក្នុងការស្តាប់ឮពីរូបអ្នក ដើម្បីឱ្យលទ្ធផលនៃការស្ទង់នេះអាចមានមតិឆ្លុះបញ្ចាំងពីបទពិសោធន៍ជាច្រើននៅទូទាំងរដ្ឋ និងកម្មវិធី CFCE របស់បុគ្គល។. នាយកដ្ឋានអប់រំ និងថែទាំកុមារតូចៗ (EEC) នឹងប្រើប្រាស់ព័ត៌មានដែលប្រមូលបានពីចម្លើយ តបរបស់អ្នក ដើម្បីកែលម្អកម្មវិធី CFCE និងរាយការណ៍ទៅភាគីពាក់ព័ន្ធសំខាន់ៗ អំពីស្ថានភាពនៃការអប់រំនិងការថែទាំកុមារតូចៗនៅក្នុងសហគមន៍តាមមូលដ្ឋាន។ EEC អាចនឹងចែករំលែកចម្លើយតបចំពោះការស្ទង់មតិជាមួយបុគ្គលិក EEC និងអ្នកស្រាវជ្រាវដែល អនុញ្ញាតដោយ EEC ឬតាមតម្រូវការដោយច្បាប់នៃការបញ្ចេញព័ត៌មានជាសាធារណៈ។