សូមអរគុណដែលអ្នកចាប់អារម្មណ៍លើការស្ទង់មតិរបស់គណៈកម្មការប្រឹក្សាផ្នែកពិការភាពរបស់ពលរដ្ឋ (Citizens’ Advisory Commission on Disabilities, CACoD) នៃទីក្រុងឡុងប៊ិច។ សហការជាមួយដេប៉ាតឺម៉ង់ភូមិវិទ្យានៃ California State University, Long Beach (CSULB) យើងបានបង្កើតការស្ទង់មតិនេះដើម្បីស្វែងយល់កាន់តែច្បាស់អំពីបទពិសោធ និងតម្រូវការរបស់មនុស្សដែលមានពិការភាពនៅក្នុងទីក្រុងរបស់យើង។ ការស្ទង់មតិនេះមាន 31 និងផ្ដោតលើការបម្លាស់ទី ការប្រែប្រួលអាកាសធាតុ និងលទ្ធភាពចូលរួមសកម្មភាពសហគមន៍គ្រប់ៗគ្នា។ អ្នកអាចបរិយាយចម្លើយរបស់អ្នកបាន ប្រសិនបើអ្នកចង់ផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីប្រធានបទនេះ។ ចម្លើយរបស់អ្នកនឹងផ្ដល់ជាព័ត៌មានសម្រាប់ផ្លាស់ប្ដូរគោលការណ៍ កម្មវិធី និងនីតិវិធី ដែលធានាថអ្នកគ្រប់គ្នាក្នុងទីក្រុងឡុងប៊ិចមានឱកាសស្មើគ្នាក្នុងការចូលរួម និងរីកចម្រើនក្នុងសហគមន៍។
ឯកជនភាពរបស់អ្នកមានសារៈសំខាន់ណាស់។ ព័ត៌មានទាំងអស់ដែលអ្នកចែករំលែកនៅក្នុងការស្ទង់មតិនេះនឹងរក្សាជាការសម្ងាត់ ហើយគ្មានព័ត៌មានផ្ទាល់ខ្លួនណាមួយ
ដូចជាឈ្មោះ ឬព័ត៌មានលម្អិតផ្សេងទៀត នឹងត្រូវបានបញ្ចូលក្នុងលទ្ធផលឡើយ។
សំណួរមួយចំនួនអាចធ្វើឱ្យមានអារម្មណ៍តានតឹង។ ប្រសិនបើអ្នកចង់រំលងសំណួរណាមួយ អ្នកអាចរំលងបាន។ យើងសូមអរគុណចំពោះចម្លើយរបស់អ្នកនិងលើកទឹកចិត្តឱ្យអ្នកឆ្លើយឱ្យបានច្រើនតាមដែលអ្នកពេញចិត្ត ដោយសារវាជួយឱ្យយើងយល់ដឹងកាន់តែច្បាស់អំពីបទពិសោធរបស់មនុស្សដែលមានពិការភាពក្នុងទីក្រុងឡុងប៊ិច និងរកវិធីកែលម្អការផ្ដល់ជំនួយ និងសេវាកម្ម។ អ្នកក៏អាចត្រឡប់មកការស្ទង់មតិនេះនៅពេលក្រោយបានផងដែរ ដើម្បីបំពេញវានៅពេលណាក៏បាន ដោយចុចលើផ្ទាំងក្នុងផ្នែកខាងក្រោម និងខាងស្ដាំនៃទំព័រ។
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការបំពេញការស្ទង់មតិនេះ ឬមានសំណួរអំពីគម្រោងស្រាវជ្រាវ សូមទាក់ទងទៅអ្នកស្រី Jennifer Kumiyama, អ្នកសម្របសម្រួលផ្នែកពិការភាពទូទាំងទីក្រុងតាមរយៈ ADA@longbeach.gov ឬ 562-570-6257។
ការស្ទង់មតិនេះនឹងចំណាយពេលប្រហែល 15 នាទីក្នុងការបំពេញ អាស្រ័យលើភាពលម្អិតនៃចម្លើយរបស់អ្នក។
នៅចុងបញ្ចប់នៃការស្ទង់មតិនេះ មានតំណទៅកាន់ធនធានរបស់ទីក្រុង និងសហគមន៍ រួមទាំងជំនួយសម្រាប់លំនៅឋាន ជំនួយនៅក្នុងផ្ទះ ជំនួយអាហារ មធ្យោបាយធ្វើដំណើរ និងអ្វីៗច្រើនទៀត។
ដើម្បីបន្ត សូមបញ្ជាក់ថា អ្នកគឺជាមនុស្សមានពិការភាព ហើយអ្នកយល់ព្រមឱ្យគណៈកម្មការប្រឹក្សាផ្នែកពិការភាពរបស់ពលរដ្ឋប្រើព័ត៌មានដែលប្រមូលពីការស្ទង់មតិនេះ។ សូមជ្រើសរើសពីចម្លើយខាងក្រោម។